លោក ឆាយ វីរៈយុទ្ធ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលប្រទានដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនតារាចម្រៀង ឆាយ វីរៈយុទ្ធ ដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីអបអរសាទទិវាជាតិ និង អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅព្រឹកថ្ងៃទី៦ ខែធ្នូម្សិលមិញ។
តារាចម្រៀងផលិតកម្ម សាន់ដេរ លោក វីរៈយុទ្ធ ក្រោយទទួលគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ភ្លាមបានបង្ហោះលើបណ្តាញហ្វេាប៊ុកនៅរូបភាពច្រើនសន្លឹក និងមានខ្លឹមសារយ៉ាងដូច្នេះថា ថ្ងៃនេះជាមហាកិត្តិយសខ្លាំងបំផុតដែលខ្ញុំបាទបានទទួលគ្រឿងឥស្សររិយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរសាទទិវាជាតិ និង អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមការដឹកនាំរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ។
តារាចម្រៀង ឆាយ វីរៈយុទ្ធ តែងតែចូលរួមក្នុងកិច្ចការងារមនុស្សធម៌ជាច្រើននៅតាមសហគមន៍ ជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរដ្ឋាភិបាលក្នុងគ្រាជួបគ្រោះមហន្តរាយផ្សេងពេលកន្លងមក៕