ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ ដែលផ្តោតសំខាន់លើ ៥ចំណុច រួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.អំពើឆក់ប្លន់, ៤.ការជួញដូរមនុស្ស, និង៥.ក្មេងទំនើង ហើយបញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ […]