“រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់ផ្តើមដំណើរការពេញលេញ ថែមទាំងមានសមត្ថភាពប្រមូលកម្លាំងរួម ក្នុងការក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង” នេះបើជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំពេញអង្គ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយជោគជ័យត្រជះត្រចង់។ សម្តេចធិបតីគូសបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាភាពជោគជ័យប្រកបដោយមោទនរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង នៃការវិត្តន៍ប្រទេសរបស់យើង៕
អត្ថបទ៖ អក្ខរា