សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។ ត្រង់ចំណុចនេះ សម្តេចធិបតី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំជាពិសេសតំបន់អភិវឌ្ឍថ្មី ក្រុងរណប ដោយចែកជា (Zone) តំបន់សម្រាប់រស់នៅ កុំមានការរំខានពីកន្លែងផឹកស៊ី ក្លិបកម្សាន្ត តំបន់អាជីវកម្ម ផ្សារម៉ាត ២៤ម៉ោងជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ៕
អត្ថបទ៖ អក្ខរា