សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបានបាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះត្រូវបានដកចេញពីក្របខណ្ឌ ហើយសម្តេច ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬ មន្រ្តីរាជការណាដែលធ្វើការបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើមនោះ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរាទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ មិនត្រូវលើកលែកឲ្យទៀត នោះទេចំពោះកងកម្លាំងដែលបានប្រព្រឹត្តខុសដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ខែវិច្ឆិកា កន្លងទៅ នេះត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះត្រូវតែធ្វើជាដាច់ខាតចាប់ពីពេលនេះតទៅ។
សូមជម្រាបថា ករណី បាញ់ បោះ អនាធិបតេយ្យ ជាង ២០០ គ្រាប់ នៅ រមនីយដ្ឋាន ទេសចរណ៍ គីរី រម្យ ខេត្ត កំពង់ ស្ពឺ កាលពី យប់ ថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កេីតហេតុ នៅផ្ទះ លំហែ របស់ លោក ឧត្ដមសេនីយ៍ ទោ គៀង ចាន់ តួ អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ។ ចំណែក ម្ចាស់ ខួប កំណើត ឈ្មោះ កង ឆាយ ពាក់ស័ក្តិ ២ មន្ត្រី នគរបាល ជា អ្នក បាញ់ ច្រើន ជាងគេ ។