ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាបបទល្មើសបានចំនួន០៣ករណី ដោយបានឃាត់ចាប់រថយន្តចំនួន០៣គ្រឿង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រថយន្តទី១-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
រថយន្តទី២-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោនពាក់ស្លាកលេខព្រៃវែង ៣A-១០៧១ ដឹកសត្វទារស់ចំនួន ២ ០០០ក្បាល ដោយស៊ុតទាខាងលើនោះ នាំមកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រៃវែង ក្រុមការងារបានឃាត់ចាប់នៅត្រង់ចំណុចឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
និងរថយន្តទី៣-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុច៣,៥តោន ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន ១ ២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឃាត់ចាប់ត្រង់ចំណុចស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានសាច់សត្វគ្រួចសរុបចំនួន ៣ ៦០០គីឡូក្រាម សត្វទារស់ចំនួន ២ ០០០ក្បាល សត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន ១ ២៥១ក្បាល និងរថយន្តចំនួន០៣គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕