អតីត Freshy Girl លេខ១ វ៉ាន់ សម្ពស្ស ឧត្តមភរិយាមហាសេដ្ឋីវ័យក្មេង ហេង សិទ្ធី មានជីវិតដូចព្រះនាង

បើទោះបីលោកជំទាវ វ៉ាន់ សម្ផស្ស បោះបង់អាជីពសិល្បៈយូឆ្នាំហើយយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពនៅតែមានដដែលពីអ្នកគាំទ្រ ដោយសារនៅលើបណ្តាញសង្គមលោកជំទាវតែងបង្ហោះរូបភាពផ្អែមល្ហែមក្រោមការថ្នាក់ថ្នមពីសំណាក់មហាសេដ្ឋីវ័យក្មេង អ្នកឧកញ៉ា ហេង សិទ្ធី ទាំងក្នុងមុខជំនួញ និងសកម្មភាពមនុស្សធម៌។

លោកជំទាវ វ៉ាន់ សម្ពស្ស គឺអតីត Freshy Girl លេខមួយ ក្នុងឆ្នាំ២០០៨ ដែលជាកម្មវិធីប្រកួតសម្រស់ និងទេពកោសល្យផ្នែកសិល្បៈគ្រប់ទម្រង់។ ចំពោះបេក្ខភាពជាប់ចំណាត់ថ្នាក់ និងទទួលបានរង្វាន់ជាទីគាប់ចិត្ត ជាពិសេសអាចនឹងក្លាយខ្លួនជាតារា ក្នុងវិថីសិល្បៈទៀតផង។

បើក្រឡេកមកមើលជីវិតឯកជនក្រោយពីឈប់ពីសិល្បៈ លោកជំទាវ វ៉ាន់ សម្ពស្ស កំពុងតែសប្បាយរីករាយជាមួយជីវិតហាយសូរបស់ខ្លួនដែលមានស្វាមីយល់ចិត្តថ្នមដូចព្រះនាងនោះ ថែមទាំងដើរលេងឆ្លងប្រទេសហ៉ឺហាហាក់មិនស្តាយស្រណោះនឹងអាជីពចាស់នោះទេ ។  

មួយរយៈចុងក្រោយនេះ មហាជនមានការស្ងប់ស្ងែងនឹងវាសនាអតីត Freshy Girl វ៉ាន់ សម្ពស្ស ដែលកំពុងរស់នៅប្របកដោយសុភមង្គលខ្លាំងជាមួយស្វាមីយ៉ាងមានសេចក្តីសុខ។ លោកជំទាវតែងមានវត្តមានជាមួយអ្នកឧកញ៉ា ហេង សិទ្ធី ចូលរួមសម្ពោធគម្រោងគ្រាក់ៗរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប និងកិច្ចការមនុស្សធម៌បរិច្ចាគធនធានជាថវិការាប់លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក៕