ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះខ្មាស់គេផ្អើលហ្វេសប៊ុក

ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងរវាងអ្នកគូសប្លង់ និងអតិថិជនមករកសេវាកម្មសាងសង់ផ្ទះ ប៉ុន្តែចុងក្រោយអថិតិជនឈ្មោះ ពេជ្រ មេត្តា មិនយកអ្នកចេញប្លង់គំរូដើម្បីសាងសង់ផ្ទះទេបែរជាឲ្យក្រុមជាងផ្សេងធ្វើដោយយកតាមគំរូប្លង់ទាំងស្រុងមិនឆ្លងយោបល់ ហើយមិនឲ្យលុយថ្លៃសេវាគូសប្លង់ទៀត។

មិនតែប៉ុណ្ណោះទេ ថែមទាំងចេញមកបង្ហោះបរិហារកេរ្តិ៍អ្នកចេញប្លង់គំរូសាងសង់ផ្ទះជាសាធារណៈទៅវិញនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់បកស្រាយយកខ្លួនត្រូវ។

ទ្រាំនឹងការលាបពណ៍មិនបានម្ចាស់គូសប្លង់ឈ្មោះ នៅ ស៊ីនិត ដែលកំពុងមានឈ្មោះបោះសំឡេងល្បីល្បាញដើរសាងសង់ផ្ទះស្ទើរ ២៥ខេត្តក្រុងជាច្រើនឆ្នាំមកហើយ បានចេញបកស្រាយ Live ព្រលះឈ្មោះ ពេជ្រ មេត្តា លើហ្វេសប៊ុកផ្ទាល់ខ្លួន។

លោក នៅ ស៊ីនិត តាមរយៈហ្វេសប៊ុកឈ្មោះ Panha Rith បានលើកឡើងថា ខ្ញុំជាអ្នករកសុីម្នាក់ដែលពឹងផ្អែកលើក្រេឌីតខ្លួនឯង តាមរយៈស្នាដៃសាងសង់ផ្ទះកន្លងមក តាមពិតទៅការផុសបែបនេះវាពុំមែនជាងរឿងល្អទេ វាអាចប៉ះពាល់ដល់មុខរបរខ្ញុំ។ ប៉ុន្តែរឿងនេះវាហួសហេតុពេក គាត់ទាក់ទងមកខ្ញុំរឿងសង់ផ្ទះ ហើយពួកយើងបានជជែកគ្នាដូចមានក្នុងវីឌីអូឆាតខាងក្រោម ចំនុចសំខាន់ចិត្តគាត់ប្រែប្រួលប្តូរម៉ូដពីតំលៃខ្ពស់មកទាប ខ្ញុំគូរប្លង់ចំនួន2ដង ចុងក្រោយគាត់ថាណាត់ជួបខ្ញុំតាំងពីចូលឆ្នាំខែ4 ប៉ុន្តែប្រហែលជាគាត់ចរិកស្រី ដល់ថ្ងៃត្រូវជួបគ្នាហើយគាត់ប្រាប់ថាអត់បានធ្វើវិញ។ ខ្ញុំក៏នៅតែអនុគ្រោះអោយគាត់ទៀត ដោយយោងថាគាត់ជាប្រុសស្អាត។ ប៉ុន្តែឥលូវគាត់ទៅអោយក្រុមជាងផ្សេងធ្វើដោយមិនបានឆ្លងយោបល់ខ្ញុំអ្វីទាំងអស់។ 

លោកថា មុននឹងខ្ញុំយកមកផុសនេះខ្ញុំក៏បានឆាតទៅគាត់ដែរដើម្បីអោយគាត់តទួលខុសត្រូវលុយថ្លៃប្លង់ ព្រោះខ្ញុំក៏ជួលអោយគេគូរប្លង់អស់លុយដែរ។ ប៉ុន្តែគាត់មិនព្រមទទួលខុសត្រូវ ហើយនិយាយយ៉ាងឡូយថាគាត់មិនបានអោយខ្ញុំគូរប្លង់ទេ។  អត្ថន័យទាំងឡាយគឺមាននៅក្នុងវីឌីអូឆាតហើយ បងប្អូនអាចមើលបានដោយឥតលាក់លៀម។ ចំពោះអតិថិជនខ្ញុំកន្លងមកគាត់ឆាត ខមិន និងខលសួរពត៌ពីខ្ញុំ ខ្ញុំរីករាយនឹងឆ្លើយទោះប៉ុន្មាណដងក៏រីករាយដែរ ហើយពួកគាត់សំរេចចិត្តធ្វើឬអត់ក៏ខ្ញុំរីករាយនឹងផ្តល់ពត៌មានទៅកាន់ពួកគាត់។ 

ហើយមានអតិថិជនផ្សេងទៀតគាត់បានជួលជាងផ្សេងទៅធ្វើហើយផ្ទះមានបញ្ហា គាត់បានមកប្រឹក្សារយោបល់ជាមួយខ្ញុំ ដោយគាត់សួរច្រើនដងពេកគាត់បានសុំABA ខ្ញុំ ប៉ុន្តែខ្ញុំមិនទទួលលុយពីគាត់ទេដោយសារតែខ្ញុំជួយត្រឹមយោបល់ប៉ុននោះ។ ហើយក៏មានអតិថិជនផ្សេងទៀតគាត់សំរេចថ្ងៃធ្វើច្បាស់លាស់ហើយ ខ្ញុំបានគូរប្លង់ជូនគាត់រួចហើយ ប៉ុន្តែគាត់មានបញ្ហារឿងលុយ គាត់ក៏សូមផ្អាកវិញ និងសូមបង់លុយថ្លៃប្លង់អោយខ្ញុំ។ នេះបង្ហាញពីការទទួលខុសត្រូវរបស់គាត់ ខ្ញុំពិតជាសូមសរសើរ។

លោក នៅ ស៊ីនិត បញ្ជាក់ថា រឿងនេះមិនមែនជារឿងលុយជាធំទេ តែជារឿងទទួលខុសត្រូវ កុំអោយមនុស្សខូចបែបនេះដើរបំផើមគេចោលចឹង៕

សូមទស្សនាវីដេអូខាងក្រោម៖