សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត​ជាលើកទី៩

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

រោងចក្រសហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន ១រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន​ ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន ២រោងចក្រកេសកាតុងចំនួន​ ២ រោងចក្រផលិតចំណីសត្វចំនួន ២រោងចក្រផលិតថ្មម៉ាបចំនួន ១រោងចក្រកែច្នៃស្បែកចំនួន ១រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១រោងចក្រដេរស្បែកជើង ចំនួន ១រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន ១រោងចក្រជ្រលក់ក្រណាត់ចំនួន ១រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿង​ផ្លាស្ទិចចំនួន ១។

សូមជម្រាបថា នេះគឺជាលើកទី៩ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹង​បងប្អូនកម្មករ​ និយោ​ជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃកម្ពុជា៕