ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងប្រតិកម្មទៅកាន់វិទ្យុបំរើបរទេស អាស៊ីសេរីបែបនេះថា ការប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ!
ឯកឧត្តមបន្តថា នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។
បើតាមឯកឧត្តម ប៉ែន បូណា បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសន៍មិនពិបាកទេ ៖
ទី១៖ ត្រូវគោរពច្បាប់កម្ពុជា
ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន
ទី៣៖ ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន
ទី៤៖ កុំនិយាយបំផ្លើស បំភ្លៃ តាមទំនើងចិត្ត
ទី៥៖ ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។
ចំណុចទាំង ៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ៕