ខណៈកាលប្រកួតរវាងកីឡាករ ព្រំ សំណាង និងកីឡាករភូមាជិតដល់ថ្ងៃឡើងសង្វៀនប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកានេះ ថៅកែអចលនទ្រព្យមួយរូបប្រកាសឲ្យដី១ឡូតិ៍ដល់លោក ព្រំ សំណាង បើទោះប្រកួតចាញ់ឬឈ្នះក្តី។
ឧកញ៉ា យ៉ន សេងហាន ដែលគេស្គាល់ថាជាអ្នកស្រឡញ់គុនខ្មែរមួយរូប បានសរសេរនៅព្រឹកថ្ងៃព្រហស្បតិ៍លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា យប់មិញនេះ ក្រោយពីខ្ញុំបានឃេីញ ស្តេចប្រដាល់ ភូមា Dave leduc( ដាវ លីឌុច)មកដល់ខ្មែរភ្លាម ដែលនឹងត្រូវប្រកួតជាមួយកីឡារជួរមុខ ព្រំ សំណាង នៅថ្ងៃទី៥ខែវិច្ឆិកានេះ ខ្ញុំក៏គិតដល់មុខមាត់គុនខ្មែរ និងមុខមាត់ជាតិទាំងមូល ព្រោះការប្រកួតដ៏កម្រមួយនេះ គឺជាការប្រកួតតំណាងជាតិតំណាងប្រទេស ហេីយខ្ញុំពិតជារំភេីបចិត្តខ្លាំងណាស់!
លោកថា ដោយក្តីស្រលាញ់គុនខ្មែរ ស្រលាញ់ជាតិ ចង់ឲ្យខ្មែរឈ្នះការប្រកួតនេះ ខ្ញុំនិងភរិយា សូមចូលរួមលេីកទឹកចិត្តឧបត្ថមដីមួយឡូតិ៍(ផ្លូវជាតិ៤១)ក្នុងតំលៃ៩០០០ដុល្លារ(ប្រាំបួនពាន់ដុល្លារ)ដល់កីឡាករ ព្រំ សណាង!
ទន្ទឹមនឹងនេះ លោកឧកញ៉ាសូមជូនពរកម្ពុជាទទួលបានជ័យជំន:ក្នុងការប្រកួតនេះ ដេីម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគិនបរទេសមន្ថែមទៀត!៕