ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មួយរយៈចុងនេះសង្កេតឃើញនូវតាមបណ្តាញសង្គម បានបន្តចុះការងារសប្បុរសធម៌ជាច្រើននៅតាមស្រុកភូមិជាមួយម្ដាយ ដោយចុះទៅចែកអំណោយដល់ជនក្រុមគ្រួសារមានជីវភាពក្រីក្រជាបន្តបន្ទាប់។ សកម្មភាពទាំងនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង។
ថ្មីៗនេះ ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លោកជំទាវ ឈឺន ស្រីម៉ាច បានដឹកនាំក្រុមការងារ “មូលនិធិ ឡេងណាវ៉ាត្រា” យកទៅអំណោយចែកជូនដល់ជនក្រីក្រមួយចំនួន ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត ។ នេះបើផ្អែកលើផេករបស់មូលនិធិ។ កុម៉ារី ចាស្មីន ដែលមហាជនស្គាល់ថា ជាកូនស្រីច្បងអ្នកឧកញ៉ាក៏ត្រូវបានអមដំណើរម្ដាយនាងប្រកបដោយស្នាមញញឹម ឥរិយាបទរម្យទុំ សុភាពរាបសារក្នុងស្មារតីមនុស្សធម៌។
តាមរយៈរូបភាពកុមារីម្នាក់នេះ ហាក់មិនក្រកាន់ខ្លួនឡើយ ដោយនាងស្លៀកពាក់ សាមញ្ញ ដូចក្មេងៗជនបទ ចុះដើរកាត់ វាលស្រែ ភក់ល្បាប់ មិនខ្លាចខ្ពើមរអើមឡើយ។ សកម្មភាពនេះ ត្រូវបានមហាជនកោតសរសលរជាខ្លាំង ដោយម្នាក់ៗលើកឡើងថា ក្មេងស្រីម្នាក់នេះ មានបេះដូងចែករំលែក មិនខុសពីឪពុកម្តាយនាងឡើយ ។ ដូចពាក្យបុរាណ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
អំណោយដែលមូលនិធិ ឡេងណាវ៉ាត្រានាំទៅចែកនោះមាន ដូចជា អង្ករ ទឹកត្រី មី ត្រីខ ទឹកស៊ីអៀវ ប៊ិចសៀភៅ ការបូប នឹង ថវិការ ជាដើម៕