ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូទៅកាន់ក្រុងប៉េកាំងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឆ្លៀតឱកាសជំនួបជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យតុង ក៏ត្រូវបានអមដំណើរដោយកូនប្រុស២រូប គឺលោក ទៀ ស្យាម ជាកូនច្បង និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
សូមជម្រាបជូនថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ខណៈ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិទៅចូលរួមវេទិកា BEIJING XAINGSHAN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកាន់ប្រទេស កាលពីព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអាញ្ជើញជូនដំណើរពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃខ.ភ.ម ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងឯកឧត្តម ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត៕