សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី ទទួលការបណ្តុះបណ្តាលពីកម្ពុជាវគ្គហ្វឹកហ្វឺន “ការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន” ដែលមានរយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣។
វគ្គហ្វឹកហ្វឺនគ្រឿងចក្រនេះមានគ្រូបង្គោលចំនួន ៤រូប ដែលត្រូវផ្តល់ការហ្វឹក ហ្វឺនដល់សិក្ខាកាមទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅទីវាលផ្ទាល់។ វគ្គហ្វឹកហ្វឺននេះត្រូវបានគាំទ្រថវិកាទាំងស្រុងដោយអង្គការJICS។
សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ក៏ធ្លាប់បណ្តុះបណ្តាលវគ្គហ្វឺកហ្វឺនគ្រឿងចក្រនេះដល់ប្រទេសអឺុរ៉ាក់ និងប្រទសឡាវផងដែរ។
ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់បានប្រើប្រាស់ឧបករណ៍ចំនួន ៣សំខាន់ ក្នុងការបោសសម្អាតមីន ក្នុងនោះមាន ការដោះមីនដោយដៃ ការដោះមីនដោយសុនខ និងការប្រើប្រាស់គ្រឿងចក្រ។ រហូតមកដល់ពេលនេះអង្គភាពស៊ីនម៉ាក់មានសមត្ថភាពបោសសម្អាតមីនបានលើកផ្ទៃដីជាង ២០០គីឡូម៉ែត្រក្រឡា ក្នុង១ឆ្នាំ។
ឯកឧត្តមបានបន្ត ដោយសារតែកម្ពុជាមានបទពិសោធន៍ច្រើនក្នុងការបោសសម្អាតមីនកន្លងមកនេះ អង្គភាពស៊ីម៉ាក់ក៏បានធ្លាប់ផ្តល់បទពិសោធន៍នេះទៅកាន់ប្រទេសជាច្រើនហើយដែរ ជាពិសេសដូចជា កូឡុំប៊ី ប្រទេសឡាវ ជាដើម៕
អត្ថបទ៖ អក្ខរា