សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មី សម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា