សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ អ្វីដែលសំខាន់បំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពចម្បង។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការដោះស្រាយ និងរៀបចំពង្រឹងប្រព័ន្ធយុត្តិធម៌ ត្រូវឆ្លេីយតបទៅនឹងប្រជាជន ធ្វេីយ៉ាងណាឲ្យបានលទ្ធផលជាក់ស្តែង ពោលគឺមិនសំខាន់នៅក្រដាស់នោះទេ គឺធ្វេីយន្តការយ៉ាងណាឲ្យចេញនៅលេីដី។

សម្តេចធិបតីសង្ឃឹមថា ការរៀបចំអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងចូលរួមចំណែកផ្តល់យុត្តិធម៌និងបង្កេីតសុខដមរមនានៅក្នុងសង្គម។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលេីកឡេីងបែបនេះក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាឆ្លងរបៀបវារៈចំនួន៤សំខាន់ៗ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។
របៀបវារៈចំនួន៤រួមមាន៖ ១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។ ២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ ៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕
អត្ថបទ៖ អក្ខរា
