កម្ពុជា ទទួលពានរង្វាន់កោតសរសើរពី AIBD សម្រាប់វិស័យផ្សព្វផ្សាយ

ក្រសួងព័ត៌មាន ទទួលពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023» ក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើន នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ពានរង្វាន់នេះត្រូវបាន លោកស្រី PhiloMena Gnanapra Gasam នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

ពានរង្វាន់នេះ គឺជាការទទួលស្គាល់ការខិតខំប្រឹងប្រែងជាប់លាប់របស់កម្ពុជា ក្នុងការបន្តបេសកកម្មរបស់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់លើវិស័យព័ត៌មានឲ្យមានការរីកចម្រើន៕