ឧកញ៉ាល្បីឈ្មោះកំពុងមានរឿងរ៉ាវពាក់ព័ន្ធនឹងវិវាទជាមួយក្រុមហ៊ុនដំឡើងកញ្ជក់ជាមួយ និងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លី សាម៉េត បានប្រតិកម្មនឹងការបកស្រាយរបស់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ថា លោកគ្រូទាយតាម Online ឯងហ្នឹងក៏ខំបកស្រាយអីម្លេះហើយការបកស្រាយគ្រូទាយឯងហ្នឹងវ៉ល់ៗ លោកជំទាវស្ដាប់មិនយល់ទេរឿងដាក់ទុនរកស៊ីគេមានរឿងរួចហើយបានមកដាក់ទុនក្រោយ។ ម្យ៉ាងទៀងធ្វើដល់គ្រូទាយម៉េចមិនទោះទាយមុនសិនទៅ។ ក្នុងរឿងលោកគ្រូទាយឯងហ្នឹងគ្មាននរណាគេយកFacebook យកមកកាត់ទោសលោកគ្រូទាយឯងទេមានតែលោកគ្រូទាយឯងទេជួបប្ដឹងៗនោះ។
ជាការឆ្លើយតបឧកញ៉ា លី សាម៉េត បានបញ្ជាក់ទៅកាន់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ថា មួយរយះកន្លងមកនេះ លោកជាគ្រូទាយតាមអនឡាញ មិនបានទៅប៉ះពាល់ ទៅលេីក្មួយៗ ដែលមិនគាំទ្រមកលេីលោកនោះទេ តែពួកគាត់នៅតែបន្ដ ជេរប្រមាថលោក និងជេរប្រមាថ ដល់ម្ដាយ ឳពុកលោកទៀត ។ សូម្បីវីដេអូ លោកគ្រូទាយ តាមអនឡាញ ទៅធ្វេីបុណ្យ និង សម្ភោធផ្លូវ ក៏ពួកគាត់ខមិន ជេរប្រមាថមកលេីលោកដែរ ពាក់ព័ន្ធនិងរឿង សាកលវិទ្យាល័យឥន្រ្ទវិជ្ជា និង ជាងម៉ៅការធ្វេីកញ្ចក់ ដែលលោកមិនមានឈ្មោះ ពាក់ព័ន្ធក្នុងរឿងវិវាទនេះ ។
លោកឧកញ៉ា បានឲ្យដឹងថា លោកបានចូលភាគហ៊ុនក្រោយពេលមានវិវាទរឿងនេះ លោកសូមបញ្ជាក់ទៅលោក ជំទាវ វិញថា លោកមិនបានរៀនសូត្រ ចេះដឹងច្រេីននោះទេ ! ឈ្មោះ បណ្ឌិត លោកគ្រូទាយ តាមអនឡាញ ដែលលោកជំទាវបានមានប្រសាសន៍នោះ. គឺជាណ្ឌិត កិត្តិយសទេ លោកមិនមែនជាបណ្ឌិត អក្សរសាស្រ្តនោះទេ !
ចំណុច មួយទៀត ដែលលោកជំទាវ មានប្រសាសន៍ថា លោកគ្រូ ទាយតាមអនឡាញ លោកសូមជំរាបទៅលោកជំទាវ វិញថា បេីក្មួយៗដែលមិនបានគាំទ្រ លោកគ្រូទាយតាមអនឡាញនោះ បេីពួកគាត់មិនបានជេរប្រមាថ រូបលោក និង ម្ដាយ ឳពុកលោកទេ ក៏លោកមិនប្ដឹងពួកគាត់វិញដែរ ។ ពីព្រោះលោកមិនបាន បំពាន ឬ ធ្វេីអ្វីខុស ទៅលេីពួកគាត់នោះទេ។
ទោះជាយ៉ាងណា ការបកស្រាយរបស់គ្រូទាយតាមអនឡាយ លី សាម៉េត ម្តងជាពីរម្តងនៅតែមានការប្រតិកម្មជាច្រើនពីមហាជនជុំវិញរឿងលុយកាក់មិនបានទូទាត់ទៅឲ្យក្រុមហ៊ុនជាងកញ្ជក់ដែលធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានលោកជាម្ចាស់ភាគហ៊ុនដែលនោះ៕