ដំណើរចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បានទទួលលទ្ធផលយ៉ាងធំធេង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារួម ដំណើរអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅ រដ្ឋធានីប៉េកាំងរបស់ សម្ដេចធិបតី បានទទួលនូវលទ្ធផលយ៉ាងធំធេង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយក្រុមហ៊ុនចិនធំៗលំដាប់អន្តរជាតិជាច្រើន ដែលមាន​ទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក បានអះអាងថានឹងពង្រីកការវិនិយោគ និងមកបោះ​ទុន​វិនិយោគ​លើវិស័យសំខាន់ៗជាច្រើន នៅប្រទេសកម្ពុជា៕