ឯកឧត្តម សាយ សំអាល់៖ ក្រសួងកំពុងពន្លឿការផ្តល់ភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់ជូនពលរដ្ឋ

ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ​រាជធា​នី​ភ្នំពេញ​ក្រុងសំពៅពូន​ក្រុងបាវិត​ក្រុងប៉ោយប៉ែត​និងក្រុងព្រះសីហនុ នៅថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៣៕