សម្ដេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា រួមគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ការលើកឡើងបែបនេះ នៅក្នុងជំនួប រវាង សម្ដេចតេជោ និង លោក ប្រធាន NIPPON Foundation នាព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ឆ្នាំ ២០២៣៕