សម្តេចតេជោ ហ៊ុន សែន៖ ឥលូវនាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ម៉ោង១ម៉ោង២មិនទាន់បានសម្រាក

«ឥលូវនេះ នាយករដ្ឋមន្ត្រីដឹងខ្លួនហើយ ថាតើឪពុករបស់ខ្លួនធ្វើការយ៉ាងមិចខ្លះ? ឥលូវចេះនិយាយដែរ ម៉ោង១​ម៉ោង​២ មិនទាន់បានដេក, កូនពៅនោះប្រាប់ថា ថតមុខបងណែតទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយចាំផ្ទៀងមើលថាមុខជ្រួញប៉ុន្មាន?» នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធី​បិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៥៣ឆ្នាំកន្លងទៅនេះ ពេលនេះជាពេលដែលសម្តេចសុខសប្បាយបំផុត។ សម្តេចបានរំលឹកថា កាលពីសម្តេចនៅធ្វើជាទាហានកិច្ចការជាច្រើននៅចំពោះមុខ ភ្ញាក់ឡើងប្រញេរប្រញ៉ាប់ ឯកសារគរលើតុ រហូតធ្វើជានាយករដ្ឋមន្ត្រី, ឥលូវនេះពេលសម្តេចភ្ញាក់ឡើងមិនចាំបាច់ប្រញាប់ប្រញាលទេ អាចមានពេលមើលនេះមើលនោះ៕

អត្ថបទ៖ អក្ខរា