អ្នកឧកញ៉ា ឡេង ប្រុស និងក្រុមការងាររៀបចំពិធីបុណ្យកាន់បិណ្ឌ នៅក្រុងបាងកក មានហូបនំបាញ់ខ្មែរ

អ្នក​ឧកញ៉ា​  ឡេង​ ប្រុស​ រួម​ជាមួយ​នឹង​ក្រុម​ការងារ​សប្បុរសធម៌​អ្នក​ឧកញ៉ា​ឡេង​ ប្រុស​ និង​អ្នក​បកប្រែ​-មគ្គុទ្ទេសក៍​ ប្រចាំ​ប្រទេស​ថៃ​ បានប្រារព្ធ​រៀបចំពិធីបុណ្យកាន់បិណ្ឌ​ (បិណ្ឌ​ទី​៩)​ ភ្ជុំបិណ្ឌ​ នៅ​ម្តុំ​ផ្សារ​ប្រាទូណាម​ ទីក្រុង​បាងកក​ ប្រទេស​ថៃ​  ជាមួយ​នឹង​ បងប្អូន​ខ្មែរ​បាននឹងកំពុង​ប្រកបការងារ​ និង​រៀន​សូត្រ​នៅ​លើទឹកដីថៃ​ ជា​ង១០០០នាក់​ កាលថ្ងៃអាទិត្យ ទី៨ ខែតុលាម្សិលមិញ។

​ពិធី​បុណ្យ​កាន់​បិណ្ឌ​​ទី​៩ រៀបចំអ្នកឧកញ៉ា ឡេង ប្រុស ​ជា​មួយ​បងប្អូន​ខ្មែរ​ដែលបាននឹងកំពុង​ប្រកបការងារ​ និង​រៀន​សូត្រ​ នៅ​ថៃ​​នាពេលនេះ មានការរៀបចំពិធីសូត្រ រាប់បាត្រព្រះសង្ឃ ព្រមទាំងមានការសម្តែងរបាំជូនពរដែលមរតករបស់ខ្មែរ និងពិសាអាហារសាមគ្គី មាននំបាញ់ចុកខ្មែរជាដើម។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឡេង ប្រុស ក៏បានរៀបចំការប្រគំន្ត្រីដែលចូលរួមពីតារាចម្រៀងផលិតកម្ម Galaxy Navatra ហើយមានមនុស្សចូលរួមទស្សនា និងរាំកម្សាន្តជាច្រើនពាន់នាក់។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ​ទី​៩ នៅ​ម្តុំ​ផ្សារ​ប្រាទូណាម​ ទីក្រុង​បាងកក កាលថ្ងៃទី៨តុលាម្សិលមិញនេះត្រូវបានរៀបចំដោយក្រុមការងារយុវជន ESEA, ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ, ក្រុមការងារមិត្តយើង ព្រមទាំងមាបការឧបត្ថម្ភដោយក្រុមហ៊ុន Galaxy Navatra Group, ក្រុមហ៊ុនអចលនទ្រព្យ ឡេង និមល, ក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស និងក្រុមហ៊ុនដឹកជញ្ជូន ស្រឡាញ់អ្នក៕