គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងវាយលុក ១១ខេត្ត ប៉ះពាល់ប្រជាជនជាង ៣ម៉ឺនគ្រួសារ និងស្លាប់មនុស្ស ៣នាក់

គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពជំនន់ ទឹកភ្លៀងនៅកម្ពុជា វាយលុក ១១ខេត្ត ៥៩ក្រុងស្រុក ២៣០ឃុំសង្កាត់ និងប៉ះពាល់ប្រជាជនជាង ៣ម៉ឺន៦ពាន់គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពជិត ២ពាន់គ្រួសារ ស្លាប់ ០៣នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង ២ម៉ឺន៥ពាន់ខ្នង។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅកម្ពុជា៕

អត្ថបទ៖ អក្ខរា