អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ការផ្តល់សេវាកម្មផ្សេងៗក្នុងតំបន់អង្គរ តាមប្រព័ន្ធអនឡាញ

ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា អាជ្ញាធរជាតិអប្សរា បានសម្រេច​បង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដែលនឹងអនុញ្ញាតឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា