សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះទេ យើងត្រូវរស់ទាំងអស់គ្នា

“រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាប្រជាភិថុត គោលនយោបាយធ្វើឲ្យតែល្អ ឲ្យតែរួចខ្លួន ឲ្យតែលឺ​ពិរោះ​តែធ្វើមិនកើតនោះទេ និងមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះនោះទេ យើងត្រូវរស់ទាំងអស់គ្នា” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះ ហើយក៏មិនមានតម្លើងពន្ធបន្ថែមពន្ធតែមានស្រាប់នោះដែរ។ ទាក់ទងរឿងពន្ធនេះ រាជរដ្ឋាភិបាលគ្រោងនឹងគិតគូរដាក់ចេញជាកញ្ចប់លើវិធានការអន្តរាគមន៍ ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន នៅខែវិច្ឆកាខាងមុខនេះ៕

អត្ថបទ៖​អក្ខរា