សម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ដោយដាក់ឯកឧត្តម នេត សាវឿន ជំនួសវិញ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមហេតុផលបញ្ហាសុខភាព។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោប្រមុខគណបក្សកាន់អំណាចកាលពីថ្ងៃទី២៦ ខែកញ្ញា។

នៅក្នុងសេចក្តីសម្រេចនោះ សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងឯកឧត្តម នេត សាវឿន ដែលជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ជំនួសឯកឧត្តម យឹម ឆៃលី។

សម្រេចដដែលនោះ បានចាត់តាំងឯកឧត្តម ហង់ ជួនណារ៉ុន ឡើងមកកាន់តួនាទីបន្តពីc ជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម៕