ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក (World Tourism Day 2023) ក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង ២៧ កញ្ញា ២០២៣។ 

ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលតែងតែរៀបចំជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧កញ្ញា ទូទាំងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំងអស់ បានសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា រៀបចំប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបតង ដោយមានរៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ទីសាធារណៈ តាមដងផ្លូវសំខាន់ៗ។ 

បន្ថែមពីនោះ ក៏មានការរៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈ ដោយមានការចូលរួមពីមន្ត្រីរាជការផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ អក្ខរា