ក្រសួងសុខាភិបាល សម្រេចបិទនិងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.) ដែលគេស្គាល់ថាជារបស់ឧកញ៉ា អ៊ុច សម្បត្តិ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាល បញ្ជាក់ថា ការសម្រេចនិងដកហូតមិនឲ្យក្រុមហ៊ុន គ្រួសារកក់ក្តៅ ធ្វើសកម្មភាពជំនួញតទៀតដោយហេតុក្រុមហ៊ុននេះបានលក់ និងចែកចាយនូវផលិតផលដែលមានសារធាតុដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
លើសពីនេះ ក្រសួងថា ក្រុមហ៊ុននេះបានផ្លាស់ប្តូរទីតាំងក្រុមហ៊ុនពុំបានអនុញ្ញាតិពីក្រសួងសុខាភិបាល ហើយបានលក់ផលិតផលដល់អតិថិជននៅក្រៅឪសថស្ថានស្របច្បាប់។
បន្ថែមទៀតនោះ ក្រុមហ៊ុនឧកញ៉ា អ៊ុចសម្បត្តិ មិនបានគោរពនិងអនុវត្តតាមខ្លឹមសាររបស់ក្រសួងសុខាភិបាលស្តីពីការលុបលេខបញ្ជីកាផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅកន្លងទៅ ខណៈក្រុមហ៊ុននេះបានប្រកាសពីការប្តឹងតវ៉ាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលទៅកាន់សមត្ថកិច្ចទៀតផង៕