“សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។
នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ”។ នេះជាសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញានេះ៕