រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល

រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រៀបចំពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ វចនានុ​ក្រម​ខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល»។

វចនានុក្រមខ្មែរថ្មីនេះ រៀបរៀង ចងក្រង និងកែសម្រួលដោយក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។

ទន្ទឹមគ្នានោះ នឹងដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅជាផ្លូវការ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងដាក់​ឱ្យដំណើរការ វចនានុក្រមខ្មែរ តាម App ទូរសព្ទ និងកំព្យូទ័រជាផ្លូវការផងដែរ៕

អត្ថបទ៖ អក្ខរា