Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះជាការជូនដំណឹងរបស់ក្រសួងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញានេះ៕
អត្ថបទទាក់ទង
គណៈសង្ឃនាយក និងក្រសួងធម្មការ លុបសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់៦អង្គ
- Phea ra
- កញ្ញា ២៧, ២០២៣
- 0
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣ ចេញសេចក្តីសម្រេចស្តីពីការលុបសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៧ គណៈសង្ឃនាយកបានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចដល់មន្រ្តីសង្ឃជាន់ខ្ពស់ចំនួន៦អង្គក្នុងនោះទី១-ព្រះតេជគុណឃឹមសនទទួលបន្ទុករាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំង។ទី២-ព្រះតេជគុណ ឃី សុវណ្ណរតនា ទទួលបន្ទុកខេត្តសៀមរាបខេត្តកំពង់ធំខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ទី៣-ព្រះតេជគុណលន់ សុគន្ធា ទទួលបន្ទុកខេត្តតាកែវខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុនិងខេត្តកោះកុង។ ទី៤-ព្រះតេជគុណយ៉នសេងយៀតទទួលបន្ទុកខេត្តបាត់ដំបងពោធិសាត់បន្ទាយមានជ័យនិងខេត្តប៉ៃលិន។ទី៥-ព្រះតេជគុណ សុខ ប៊ុនធឿន […]
សម្ដេច ស ខេង ណែនាំឲ្យមានការផ្តល់ជំនាញ និងការងារដល់អ្នកផ្តាច់ពីគ្រឿងញៀន
- Phea ra
- សីហា ២, ២០២៣
- 0
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធសង្វាក់ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តាំងពីដើមរហូតដល់ចប់។ មានន័យថា អ្នកញៀនគ្រឿងញៀនត្រូវទទួលការព្យាបាលឲ្យផ្តាច់ពីសារធាតុញៀនទាំងស្រុង និងត្រូវរៀបចំឲ្យពួកគេមានជំនាញ និងការងារពេលត្រឡប់ទៅសហគមន៍វិញ ចៀសវាសអ្នកទាំងនោះប្រព្រឹត្ត ឬជក់គ្រឿងញៀនសារជាថ្មី។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ […]
ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី ផលិតកម្ម Galaxy Navatra ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»
- ratha
- មិថុនា ១៣, ២០២៣
- 0
ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី ផលិតកម្ម Galaxy Navatra បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។