អាជ្ញាធរ ចុះទប់ស្កាត់កុំឲ្យបន្តបាក់ស្រុតនៅចំណោតលោកយាយម៉ៅ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ

ក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត​ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ​ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារ​ជំនាញ ចុះដោះស្រាយ​ទប់ស្កាត់​ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍​របស់បងប្អូនប្រជាពលរដ្ឋ​អាចប្រព្រឹត្តទៅបានដោយរលូន​និងមានសុវត្ថិភាព។

សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ​ត្រូវបានធ្វេីឡេីង​នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះសីហនុ។ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប​ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕