ទីបំផុត! ស្នងការខេត្តកំពង់ធំ សម្រេចផ្អាកការងារមេប៉ុស្ដិ៍ ហុង សារ៉ុម បណ្តោះអាសន្ន

ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទីបំផុត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាលសំព្រោជ ក្រោមមូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។

ស្នងការខេត្ត តម្រូវឲ្យមេប៉ុស្តិ៍រូបនេះ ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពី១០ម៉ោងមុន សម្តេចមហាបរវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញជាបន្ទាន់ ចំពោះការតែងតាំង លោក ហុង សារ៉ុម ជាមេបុស្ត៍នគរបាល ឃុំសំព្រោជ ដែលធ្លាប់មានប្រវត្តិមិនល្អកន្លងមក។ ក្នុងករណីជារឿងពិត សម្តេចនាយកបញ្ជាឲ្យធ្វើការកែសម្រួលភ្លាម៕

អត្ថបទ៖ អក្ខរា