ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ «ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង»

នេះជាសារនយោបាយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងចំពោះកម្មករ កម្មការិនី និងមន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់អំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋជាធំ អ្វីដែលសំខាន់គឺ ត្រូវខិតខំប្រឹងប្រែងរកការងារជូនប្រជាពលរដ្ឋ ជំរុញបន្ថែម នូវការយកចិត្តទុកដាក់ចំពោះពលរដ្ឋក្នុងប្រទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅបរទេស។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «គណបក្សយើងកាន់អំណាច គណបក្សប្រជាជនកម្ពុជា អនុវត្តផ្អែកទៅលើមូលដ្ឋានប្រាកដប្រជា ប្រជាសាស្ត្រនិយម មិនមែននយោបាយស៊ីអារម្មណ៍និយមនោះទេ មិនមែននិយាយអ្វីឲ្យតែបងប្អូនរំភើប តែធ្វើមិនបាននោះទេ យើងធ្វើដោយមានការប្រុងប្រយ័ត្ន ច្បាស់លាស់»៕