ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា ក្រសួងបានទទួលជំនួយឥតសំណងពីសម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិ (Interational Solar Alliance) សម្រាប់ការរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV នៅលើដំបូលសាលារៀនចំនួន ៣កន្លែង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
គម្រោងនេះនឹងរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV ដែលមាន អានុភាពសរុប 37kW ជាមួយនឹងអាគុយដែលមានសមត្ថភាពផ្ទុកអប្បបរមា 24kWh នៅក្នុងសីតុណ្ហភាព 25 អង្សាសេ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (DST) នៃអគ្គនាយកដ្ឋាន គោលនយោបាយនិងយុទ្ធសាស្ត្រ (GDPS) ក្រសួងបរិស្ថាន៕