បណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន The 7th ASEAN Ministerial Meeting on Sports បានកោតសសើរ និងវាយតំលៃខ្ពស់ដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ(ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម) ជាពិសេសចូលរួមគ្រប់ទម្រង់មិនគិតថ្លៃ។
កិច្ចប្រជុំនេះ រៀបចំនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ានតែប៉ុណ្ណោះ នាថ្ងៃស្អែកនឹងមានកិច្ចប្រជុំមួយទៀតសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ាន+ចិន និងរដ្ឋមន្ត្រីកីឡាអាស៊ាន+ជប៉ុន។
កម្ពុជាបញ្ជូលប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ ចំនួន៧នាក់ ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ការចូលរួមនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ានផង ក៏ដូចជាអាស៊ាន-ចិន និងអាស៊ាន-ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗនានា៕
អត្ថបទ៖ អក្ខរា