បញ្ជាការដ្ឋានទ័ពពិសេសបានដំណើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់១២ ទប់ស្កាត់បាតុកម្ម និងកុបកម្មរបស់បញ្ចាការដ្ឋានទ័ពពិសេសនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅបញ្ជាការដ្ឋានទ័ពពិសេសក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។
ថ្លែងនូវក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងនូវការលើកសរសើរចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើង គោក ដែលរយៈពេលកន្លងមកបានសហការគ្នាយ៉ាងល្អ កសាងអង្គភាពផង ការពារ បូរណៈភាពទឹកដី ការពារសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានឆ្លៀតពេល ហ្វឹកហ្វឺននូវជំនាញ ឱ្យដល់នាយពលទាហានរបស់ខ្លួនឳ្យកាន់តែមានសមត្ថភាពបំរើឱ្យភារកិច្ច ការពារេជាតិ ការពារបូរណៈភាពទឹកដី និងការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីសុឆន្ទៈប្រជាពលរដ្ឋ។
ឯកឧត្តម ចាប ភក្តី ក៏បានបញ្ជាក់ដែរថា៖ តាមរយៈស្នាដៃ ជាច្រើនដែលបញ្ជាការដ្ឋានទ័ពពិសេសបានខិតខំកន្លងមកបានបង្ហាញឱ្យឃើញច្បាស់នូវ ការខិតខំយ៉ាងសកម្ម លើមូលដ្ឋាននៃការសាមគ្គីភាព ឯកភាពជាធ្លុងមួយ ក្នុងការចាត់ តាំងអនុវត្តមានការរីកចំរើន លើគ្រប់វិស័យ ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈនៃការហ្វឹកហ្វឺនលើគ្រប់ជំនាញឱ្យដល់កម្លាំងរបស់ខ្លួន និងការបណ្តុះបណ្តាល ជំនាញកុម្ម៉ង់ដូដល់នាយទាហានចំណុះទ័ពជើងគោក និងកងយោធពលខេមរភូមិន្ទសរុប ទាំងលើកនេះចំនួន១២វគ្គ។
ឯកឧត្តម ចាប ភក្តី បានបញ្ជាក់បន្ថែមថា៖ ការហ្វឹកហ្វឺន គឺមានសារៈសំខាន់ណាស់សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដូច្នេះប្អូនៗ ដែលជាសិក្ខាមទាំងអស់ត្រូវខិតខំរៀនសូត្រ ហាត់ពត់លត់ដំខ្លួន ព្រោះថា៖ ការហ្វឹកហាត់ នូវជំនាញនេះវាជួបឧបស័គ្គច្រើនណាស់ ទើបឳ្យប្អូនៗទាំងអស់ត្រូវ យកចិត្តទុកដាក់ហ្វឹក ហាត់ ក្រេបជញ្ជក់នូវខ្លឹមសារ មុខវិជ្ជានីមួយៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើយ៉ាងណាឳ្យក្លាយជាសិក្ខាកាមគំរូវគ្គល្អឆ្នើមប្រចាំឆ្នាំដើម្បីពេលបញ្ចប់វគ្គ អស់លោកមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីបំរើ ភារកិច្ច ការពារជាតិរបស់យើងបានកាន់តែរឹងមាំ។
របាយការណ៍បើកវគ្គបានឲ្យដឹងថាវគ្គហ្វឹកហ្វឺនបណ្តុះបណ្តលជំនាញ កុម្ម៉ង់ដូជំនាន់ទី១២ ទប់ស្កាត់បាតុកម្ម និងកុបកម្ម មានសមាសភាព ចូលរួមសរុប ចំនួន ១៣០នាក់ សិក្ខាកាម១០០នាក់ ក្នុងនោះសិក្ខាកាមបញ្ជាការដ្ឋានទ័ពពិសេសចំនួន៩៣នាក់ សិក្ខាកាមមកពីបញ្ជាការដ្ឋានការកោះឆ្នេរ០៧នាក់ គ្រូបង្វឹកចំនួន២០នាក់ និងអ្នកបំរើការចំនួន១០នាក់ ដោយប្រើប្រាស់រយៈពេលហ្វឹកហាត់រយៈពេល៦ខែ ស្មើ ១៨០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ទីកន្លែងហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេសកំបូល សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ និងតំបន់សមុទ្រ ឆ្នេរម៉ាអ៊ូ កោះតាលី ឆ្នេរថ្មធំ និងកោះថ្មីខេត្តព្រះសីហនុ ដោយយុទ្ធដំណើរចម្ងាយ៦១០គីឡូម៉ែត្រ លើខ្លឹមសារមេរៀន ចំនួន២១មេរៀន៕