ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីមាន ១០៤រូប, ៥៤រូប មិនទទួលប្រាក់បំណាច់មុខងារ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន ១០៤រូប ឋានៈស្មើអនុរដ្ឋលេខាធិការ ដល់ទេសរដ្ឋមន្ត្រី។ ក្នុងចំណោមទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីទាំង ១០៤រូប មានទីប្រឹក្សាចំនួន ៥៤រូប មិនទទួលប្រាក់បំណាច់មុខងារ។

ក្នុងព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ក៏ត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ផងដែរ៕

អត្ថបទ៖ អក្ខរា