រដ្ឋមន្ត្រីកសិកម្ម៖ យើងមិនចង់ប្រើពេលច្រើនពេក ដើម្បីឱ្យវិស័យកសិកម្មដល់គោលដៅ យើងត្រូវពួតដៃគ្នាចាប់ពីថ្ងៃទី១ទៅ!

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទី២៣ ខែសីហា បានសំណេះសំណាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងក្នុងការចូលរួមជាមួយគ្នា បន្តធ្វើការជាមួយគ្នា ជំរុញគោលនយោបាយវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងមិនមានពេលវេលាច្រើនទេសម្រាប់អាណត្តិថ្មីនេះ ហើយក៏មិនចង់ប្រើពេលច្រើនពេកដើម្បីដើរឱ្យដល់គោលដៅនៃការបម្រើប្រជាពលរដ្ឋនៅក្នុងវិស័យកសិកម្មនោះដែរ! យើងត្រូវតែខិតខំប្រឹងពួតដៃគ្នាចាប់ពីថ្ងៃទី១ទៅ!”៕

អត្ថបទ៖ អក្ខរា