សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្ត​ បន្ទាប់ពីសម្ដេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃនេះ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្ត​ចំពោះការចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីរបស់សម្តេចនៅថ្ងៃនេះ ព្រោះសម្តេចបានដឹងច្បាស់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា នៅស្តាយស្រណោះតួនាទីរបស់ខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទោះបីខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិក៏ដោយ តែខ្ញុំនៅតែធ្វើនយោបាយដដែល នៅកៀកជាមួយប្រជាពលរដ្ឋ ហើយនៅខែមីនា ឆ្នាំ ២០២៤ ខ្ញុំនឹងធ្វើជាប្រធានព្រឹទ្ធសភា”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រជុំដំបូងនៃរដ្ឋសភាអាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន៕

អត្ថបទ៖ អក្ខរា