“ប៉ុន្មានថ្ងៃនៅក្នុងពេទ្យ ខ្ញុំតែងតែឃើញលោកគ្រូពេទ្យម្នាក់នេះដើរពិនិត្យក្មេងៗនាក់ជំងឺដោយមិនគិតថាយប់ថ្ងៃ ម៉ោង១យប់ឃើញលោកដើរយួរសារ៉ូម ត្រួតពិនិត្យនាក់ជុំងឺ ម៉ោង២យប់ក៏យួរដើរ. ដល់ម៉ោង3កន្លះក៏យួរដើរ. សុំសសើរ ហើយក៏សប្បាយចិត្តដែរមានពេទ្យដែរមិនខ្លាចនឿយហ៊ត់ (ចង់អោយពេទ្យទាំងអស់យកគំរូតាមលោកគ្រូម្នាក់នេះ ) ចុងក្រោយសូមជូនពរអោយលោកគ្រូជួបតែក្តីសុខនិងជោគជយ័គ្រប់កិច្ចការងារ” នេះជាការលើកឡើងលើគណនីហ្វេសប៊ុកឈ្មោះ Lyka Ka នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ម្ចាស់គណនីហ្វេសប៊ុកនេះ ក៏អំពាវនាវដល់បងប្អូនខ្មែរ ជួយស៊ែរម្នាក់មួយ អោយបានដល់ប្រធានពេទ្យ នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីកូនៗយើងទាំងអស់គ្នានិងអោយពេទ្យដទៃទៀតយកគាត់ជាគំ ខណៈមិនស្គាល់ឈ្មោះគាត់ទេ ដោយសារលួចថត។
ទន្ទឹមនេះ គណនីហ្វេសប៊ុកជាច្រើនទៀត បានចូលខំមិនដោយបង្ហាញការគោរព និងនិងកោតសរសើរសល់លោកគ្រូពេទ្យម្នាក់នេះយ៉ាងខ្លាំង។ ហ្វេសប៊ុកឈ្មោះ Malin Chhean បានខំមិនថា៖ មែនតេីលោកគ្រូពេទ្យម្នាក់នឹងគាត់ធ្វេីការរហូតមែនខ្ញុំក៏ធ្លាប់យកកូនប្រុសខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យកុមារនឹងដែរកាលពីកូនរបស់ខ្ញុំគាត់គ្រុនឈាមលោកគ្រូពេទ្យម្នាក់នឹងពិតជាគំរូល្អ។ ចំណែក Sakoeun Keng បានបញ្ជាក់ដែរថា៖ ល្អមែនពេទ្យកុមារជាតិខ្ញុំផ្ទាល់យកចៅទៅជួបពេទ្យគាត់ស្រស់ស្រាយទំនាក់ទំនងយើងខ្ញុំឃើញយ៉ាងនេះរំភើបក្នុងចិត្ត សូមអរគុណច្រើនពេកកុមារជាតិ។
រីឯគណនីហ្វេសប៊ុក Bunthoeun Long វិញ បានចូលទៅខំមិនថា៖ អរគុណលោកគ្រូទាំងអស់គ្នាដែលលះបង់ដោយបេះដូងសំរាប់ការមើលថែពួកខ្ញុំជាអ្នកជំងឺវាជាកំលាំងចិត្តនឹងទឹកចិត្តដ៏ល្អមួយនេះ។ ក្រៅពីនេះ មានពលរដ្ឋអ្នកប្រើបណ្តាញសង្គមជាច្រើនទៀត ដែលបានមកទទួលសេវានៅមន្ទីរពេទ្យកុមារជាតិ ក៏បានកោតសរសើរដល់មន្ទីរពេទ្យរដ្ឋមួយនេះមិនដាច់ពីមាត់ផងដែរ។
បន្ទាប់ពីមានការចែករំលែកតគ្នាៗព្រោងព្រាតពេញបណ្តាញសង្គម, នៅថ្ងៃទី១៩ ខែសីហានេះ មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរ ដោយសូមអបអរសាទរ លោក រិទ្ធ គឹមសេង ដែរទទួលបានការសសើរពីអាណាព្យាបាលអ្នកជំងឺ៕
អត្ថបទ៖ អក្ខរា