ទូតម៉ាឡេស៊ី៖ ការប្រមាថមើលងាយលើម្ហូបអាហារខ្មែររបស់ Uncle Roger ប៉ះពាល់មិត្តភាពកម្ពុជា-ម៉ាឡេស៊ី មិនអាចអត់ឱនឲ្យបាន

ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការមួយដោយបានបដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយYouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី។

ស្ថានទូតម៉ាឡេស៊ី បានបញ្ជាក់ជំហរជាផ្លូវការថាមិនលើកលែងចំពោះ អ្នកបង្កើតមេតិការយូធូបរូបនេះឡើយ ព្រោះទង្វើដែលបានប្រមាថមាក់ងាយម្ហូបខ្មែរ និងឡាវជាម្ហូបកាក់សំណល់របស់ថៃ គឺធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរដែលនឹងមិនអាចអត់អោនឱនឲ្យបាន៕

អត្ថបទ៖ អក្ខរា