និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំស្ដីពី ការកំណត់រយៈពេល នៃការបន្ដបើកដំណើរការ និងរក្សាទុកទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយការផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។
គោលការណ៍ណែនាំថ្មីនេះ បន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទនិងការបាត់នូវទឹកប្រាក់ក្នុងគណនីគោល នៅពេលបញ្ចូលទឹកប្រាក់យឺតយ៉ាវ ក្រោយពេលទឹកប្រាក់ក្នុងគណនីគោលអស់សុពលភាព៕