សម្តេចតេជោ ហ៊ុន សែន៖ នៅមិនយូរប៉ុន្មានទេ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីវ័យក្មេង និងសមត្ថភាពបន្តដឹកនាំប្រទេស

“សុខសប្បាយជាទេបងប្អូនជនរួមជាតិ?នៅមិនយូរប៉ុន្មានទេ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីវ័យក្មេងប្រកបដោយសេចក្តីស្រឡាញ់, គុណធម៍ និងសមត្ថភាពបន្តដឹកនាំប្រទេស។ ជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍” នេះជាសំណេរលើហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជិតផុតអាណត្តិ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ៕