“សូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ! យើងស្រលាញ់ និងការពារព្រៃឈើ! ព្រៃឈើ ជួយសំអាតខ្យល់អាកាស! មានព្រៃឈើ មានជីវិតសុខសាន្ត! យើងរួមគ្នាដាំដើមឈើ និងព្រៃឈើ! ដាំដើមឈើ គឺជាបេសកកម្មបង្កើតគំរបបៃតង! ដាំដើមឈើ គឺសន្សំទ្រព្យសំរាប់កូនចៅយើង! ” នេះជាការលើកឡើងលើផេកហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាល បានចូលរួមក្នុងពិធីដាំ និងចែកកូនឈើ អបអរសាទររុក្ខទិវា ០៩ កក្កដា ២០២៣ ស្ថិតក្នុងសាលាបឋមសិក្សាទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា