ស្ពានកោះពេជ្រ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព។ តាមព័ត៍មានដែលទទួលបានក្រុមការងារសាងសង់កំពុងខិតខំធ្វេីការងារហេីយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា។
ទន្ទឹមនេះ លោក អភិបាលរងសូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង៕
អត្ថបទ៖ អក្ខរា