(តូក្យូ/ប្រទេសជប៉ុន)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ ការស្នើបែបនេះរបស់ឯកឧត្តម ហេង សួរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការOTITជួយសម្រិតសម្រាំងយកសមាគមធំៗ […]