មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម​ ណែនាំកសិករគួរត្រៀមស្រូវទុកក្នុងជង្រុកឡើងវិញ ជាជាងទិញអង្ករតាមទីផ្សារ

“កសិករខ្មែរបច្ចុប្បន្នបានប្តូរទម្លាប់ពីការរក្សាស្រូវទុកតាមផ្ទះសម្រាប់ជាស្បៀងបម្រុង មកជាការលក់ស្រូវនៅវាលស្រែទាំងអស់ ហើយយកលុយទិញអង្ករតាមទីផ្សារ…។ ឆ្នាំ២០២៣នេះ តម្លៃស្រូវនៅតាមវាលស្រែហក់ឡើង ដែលជាការសាទរសម្រាប់កសិករផលិតស្រូវ តែកសិករ ក៏គួរត្រៀមស្រូវទុកដាក់ក្នុងជង្រុកឡើងវិញផងដែរ សម្រាប់ជាស្បៀងបម្រុងផ្គត់ផ្គង់ក្នុងគ្រួសារ។​ខ្ញុំក៏ជាកសិករ ខ្ញុំយល់ពីការលំបាករបស់កសិករ!”។ នេះជាការលើកឡើងលើហ្វេសប៊ុកឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ៕