ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែសីហានេះ។
លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីពន្យល់គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត»។ បើតាមលោកបណ្ឌិត គោរមងារពិសេសនេះ កើតចេញពីបន្សំនៃពាក្យ : កត្តិ = សេចក្តីសរសើរ, សេចក្តីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ; ទេសាភិបាល = មន្រ្តីអ្នកគ្រប់គ្រងរក្សាប្រទេស; បណ្ឌិត = អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ; ដែលសរុបចូលគ្នាមានន័យថា «អ្នកប្រាជ្ញ»៕
អត្ថបទ៖ អក្ខរា